កីឡាករ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីតែ១គ្រាប់និងជាគ្រាប់បាល់លើកទី ៧៥០ ក្នុងអាជីពរបស់ខ្លួនខណៈក្រុម Juventus បានយកឈ្នះ Dynamo Kyiv របស់អ៊ុយក្រែនក្នុងលទ្ធផល ៣ទល់និង០។ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៥ឆ្នាំបានរួមចំណែកជួយអោយក្រុមម្ចាស់ជើងឯកអ៊ីតាលីឈានដល់វគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីមិត្តរួមក្រុម Federico Chiesa តែតបញ្ចូលទីនាំមុខអោយក្រុមម្ចាស់ផ្ទះមុន។ ព្រមជាមួយគ្នានោះដែរខ្សែប្រយុទ្ធដែលខ្ចីជើងពី At.Madrid កីឡាករ Alvaro Morata ក៏រួមចំណែករកបានគ្រាប់បាល់ទី៣ក្នុងការប្រកួតនេះផងដែរ។
អ្វីដែលជារឿងគួរអោយចាប់អារម្មណសម្រាប់ការប្រកួតនេះផងដែរ គឺអាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតបាល់ទាត់របស់បុរសនេះគឺជា លោកស្រី Stephanie Frappart វ័យ៣៦ឆ្នាំដែលបានក្លាយជាអាជ្ញាកណ្តាលនារីដំបូងគេដែលទទួលបន្ទុកកាត់សេចក្តីសម្រាប់ការប្រកួត នៅក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុបមួយនេះ ។
លោកស្រី Frappart សញ្ជាតិបារាំងរូបនេះក៏ធ្លាប់បានដើរតួនាទីកាត់សេចក្តីជាលើកដំបូងផងដែរសម្រាប់ការប្រកួតរវាងក្រុមម្ចាស់ជើងឯក Champions League គឺហង្សក្រហមនិងក្រុមម្ចាស់ជើងឯក Uefa Cup គឺតោខៀវ Chelsea សម្រាប់ការប្រកួតពានរង្វាន់ Super Cup កាលពីឆ្នាំមុន។
ប្រភព៖ BBC