ការប្រកួតក្របខ័ណ្ឌ Premier League រវាងក្លឹប Newcastle United នៅឯកីឡាដ្ឋាន Villa Park ជាមួយក្រុម Aston Villa តាមកាលវិភាគនិងត្រូវធ្វើនៅថ្ងៃសុក្រត្រូវបានពន្យារពេលបន្ទាប់ពីមាន ការកើនឡើងករណីឆ្លងមេរោគកូវីត-១៩គួរឱ្យកត់សម្គាល់ នៅឯទីលានហ្វឹកហាត់របស់ក្រុមសារិកាព្រៃ Newcastle ។

លោក Matthew Raisbeck អ្នកយកព័ត៌មាន BBC Newcastle បានបញ្ជាក់ប្រាប់អោយដឹងថាកីឡាករ ៥ នាក់និងបុគ្គលិក ២ នាក់របស់របស់ក្រុមបានធ្វើតេស្ត៍វិជ្ជមាន ស្របពេលកន្លែងហ្វឹកហាត់របស់ក្លឹបឈ្មោះ Darsley Park ត្រូវបានបិទពីថ្ងៃមកហើយគិតត្រឹមថ្ងៃពុធនេះ ។

Newcastle ក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់ទី១៣មួយនេះ បានដាក់សំណើរទៅកាន់គណកម្មាការរៀបចំការប្រកួតលីកកំពូលអង់គ្លេស ដើម្បីពន្យាពេលការប្រកួតនេះជាមួយក្រុមចំណាត់ថ្នាក់ទី២០ Aston Villa ហើយត្រូវបានអនុម័ត្រតាមសំណើរ។ គួរកត់សម្គាល់ថាការលើកពេលនេះជាព្រឹត្តការណ៏ លើកដំបូងដោយសារមេរោគ Covid-១៩ នៅរដូវកាលនេះស្របពេលកាលបរិច្ឆេទប្រកួតនិងត្រូវបញ្ជាក់នៅពេលខាងមុខ ។

ប្រភព៖ BBC