កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ប្រឈមនិងការផាកពិន័យ ក្រោយពេលដោះអាចក្រៅចេញកំលុងពេលរកគ្រាប់បាល់ទី៤អោយ Barcelona ផ្តួល Osasuna ក្នុងលទ្ធផល ៤ទល់និង០។ សកម្មភាពរបស់ប្រធានក្រុមអ្នកមានបុណ្យរូបនេះ បានធ្វើឡើងគឺក្នុងគោលបំណងឧទ្ទិសគ្រាប់បាល់ស៊ុតបញ្ចូលទីនេះ ដល់ អធិរាជបាល់ទាត់អាហ្សង់ទីនដែលរួមចំណែកជួយក្រុមឈ្នះពាន World Cup ឆ្នាំ១៩៨៦ លោក Diego Maradona ដែលបានទទួលមរណភាពកាលពីដើមសប្តាហ៍មុនដោយជំងឺគាំងបេះដូង។
គួរកត់សម្គាល់ថាបន្ទាប់ពីព្យាយាមរកគ្រាប់បាល់ទី៤បានយ៉ាងល្អ ម្ចាស់ពានបាល់មាស៦សម័យវ័យ៣៣ឆ្នាំ បានដោះអាវ ឯកសណ្ឋានក្លឹបចេញ ដើម្បីបង្ហាញអាវអតីតក្លឹបមានមូលដ្ឋាននៅទីក្រុង Rosario ប្រទេសអាហ្សង់ទីនគឺក្រុម Newwell’s Old Boys ដែល Messi និងលោក Maradona ធ្លាប់បានប្រកបអាជីពនៅទីនោះ។
ទោះបីសកម្មភាពនេះបង្ហាញពីកាយវិការគោរពដឹងគុណយ៉ាងដូចេ្នះ ប៉ុន្តែអាជ្ញាកណ្តាលលោក Mateu Lahozបានកត់ឈ្មោះរបស់ Messi ចូលក្នុងសៀវភៅដែលចាត់ទុកថាជារឿងល្មើសច្បាប់បាល់ទាត់ អេស្ប៉ាញនិងសហព័ន្ធបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ដែលត្រូវរងពិន័យជាទឹកប្រាក់ចំនួន៣០០០យូរ៉ូ ។
ប្រភព៖ Sport.Es