កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់តែ១គ្រាប់ដើម្បីជួយក្រុមម្ចាស់ផ្ទះវាយបកផ្តួលគូប្រជែង Ferencvaros មកពីប្រទេសហុងគ្រី កាលពីថ្ងៃពុធនៅក្របខណ្ឌ Champions league ក្នុងលទ្ធផល២ទល់និង១ បន្ទាប់ពីខកខានការប្រកួត ២ លើកដំបូងពានរង្វាន់ Champions League ដោយសារឆ្លងមេរោគកូវីត-១៩ ។ លទ្ធផលនេះនាំអោយតារាឆ្នើមក្រុមជើងឯកអ៊ីតាលី Juventus រូបនេះរកបានគ្រាប់បាល់លើកទី ៧០ ក្នុងនាមកីឡាកររកគ្រាប់បាល់ក្នុងផ្ទះជាមួយក្លឹប៣ផ្សេងគ្នានាពេលកន្លងមកស្មើជាមួយអតីតគូប្រជែងជិតមួយទសវត្សគឺ Lionel Messi។
ទោះបីជាមានវ័យ៣៥ឆ្នាំប៉ុន្តែកីឡាករលេងល្អបំផុតរបស់ពិភពលោក៥ សម័យរូបនេះ នៅតែចាប់ផ្តើមរដូវកាលថ្មីនេះបានយ៉ាងល្អ ក្រោយរកបាន៨ គ្រាប់ពីការបង្ហាញខ្លួន ៥ លើកនៅលីកកំពូលអ៊ីតាលី SerieA ដែលក្នុងនោះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រកបាន២ គ្រាប់ពេលជួយ Juventus ផ្តួល Cagliari កាលពីថ្ងៃសៅរ៍
ប្រភព៖ Goal