អតីតខ្សែបម្រើក្រុមតោខៀវ Chelsea លោក Joe Cole បានលើកឡើងថា Thiago Silva ជាខ្សែការពារ កណ្តាលល្អបំផុតនៅក្របណ្ឌ Premier League នាពេលបច្ចុប្បន្នបន្ទាប់ពី Virgil van Dijk របស់ ហង្សក្រហម Liverpool ដែលកំពុងមានបញ្ហារបួសនោះ។ គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីល ដ៏មានបទពិសោធន៏រូបនេះបានសម្របខ្លួនទៅនិងទម្រង់លេងយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំ របស់គ្រូបង្វឹកFrank Lampard ក្រោយផ្ទេរពីក្រុមជើងឯកបារាំងPSG ដោយគ្មានតម្លៃខ្លួននៅដើមរដូវកាល។

Silva បានជួយ Chelsea មិនអោយរបូតគ្រាប់បាល់បញ្ចូលទីដល់ទៅ៣ប្រកួតក្នុងការបង្ហាញខ្លួន៤លើកចុងក្រោយ ដោយចូលលេងបាន ៩០ នាទីពេញតែម្តង ពោលគឺរាប់ទាំងការផ្តួលក្រុមម្ចាស់ផ្ទះ Renne នៅក្របខណ្ឌ Champions League ផងដែរ។ បើទោះបីជាមានការលើកឡើងពីការបញ្ចេញកំលាំងលើសសមត្ថភាពរបស់កីឡាករមានវ័យ៣៦ឆ្នាំរូបនេះយ៉ាងណាក្តី អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសបានប្រាប់ BT Sport យ៉ាងដូច្នេះថាៈ ក្រៅពី Van Dijk របស់ Liverpool ខ្ញុំយល់ថាគាត់ល្អបំផុតដោយនាំមកនូវគុណភាពលេងល្អជាច្រើននៅលើទីលាននិងក្រៅទីលាន។ សម្រាប់ខ្សែការពារដទៃទៀតមាន Rudiger, Zouma និង Christensen និងអាចរៀនរៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាពលេងបានកាន់តែប្រសើរពេលនៅក្បែរគាត់។

ប្រភព៖ Sportsmole