Joe Cole អតីតខ្សែបម្រើក្រុមតោខៀវ Chelsea ជឿជាក់ថាអតីតក្លឹបរបស់ខ្លួនមួយនេះគួរធ្វើយ៉ាងណា ដើម្បីរក្សាទុកខ្សែប្រយុទ្ធ Olivier Giroud អោយបន្តលេងនៅជាមួយក្រុមតទៅទៀត។បច្ចុប្បន្នកីឡាករជើងចាស់សញ្ជាតិបារាំងរូបនេះជាជម្រើសបន្ទាប់ពី Timo Werner និង Tammy Abraham នៅកីឡាដ្ឋាន Stamford Bridge ។ទោះយ៉ាងណាសមាជិកជ័យលាភី World Cup ២០១៨ នៅតែបង្ហាញពីទម្រង់លេងដ៏ល្អ សម្រាប់ក្រុមក្រោយ ផ្តួលម្ចាស់ផ្ទះ Rennes នៅក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន។

Giroud ធ្លាប់មានទំនាក់ទំនងចាកចេញពីក្រុមតោខៀវ Chelsea នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ក្រោយពីមានការចាប់អារម្មណ៏ចង់បានពីលោក Antonio Conte របស់ក្រុម Inter Milan ។បច្ចុប្បន្នអតីតកីឡាករក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយក្រុម Chelsea ក្រោយរកបានគ្រាប់បាល់បាន ៣០ គ្រាប់ក្នុង ៩៦ ប្រកួតក្រោយផ្ទេរពីកីឡាដ្ឋាន Emirate Stadium ក្នុងឆ្នាំ ២០១៨ ។

ប្រភព៖ Sportsmole