Joe Cole អតីតខ្សែបម្រើ Chelsea, West Ham និង Liverpool សម្តែងការកោតសរសើរ និងបានប្រាប់ឈ្មោះអតីតមិត្តរួមក្រុម Chelsea កីឡាករ John Terry គឺជាប្រធានក្រុមដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រនៅក្របខណ្ឌ Premier League ។

កីឡាករអន្តរជាតិអង់គ្លេស Cole បានចំណាយពេល ៧ ឆ្នាំជាមួយក្លឹបនៅឯកីឡាដ្ឋាន Stamford Bridge របស់ Chelsea បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ថា:Terry មានគុណសម្បត្តិ និង សមត្ថភាពសមជាកាពីតែនក្រុមកំលុងពេលរូបគេបានសាងកេរ្ត៏ឈ្មោះក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League ។

អតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេស Terry បច្ចុប្បន្នមានវ័យ៣៩ឆ្នាំបានចូលលេងអោយអោយក្រុម ៧០០ ប្រកួតសម្រាប់ក្រុមតោខៀវ Chelsea អំឡុងពេល ១៩ ឆ្នាំនៅ Stamford Bridge ដោយជួយ ឲ្យ ក្រុមតោខៀវឈ្នះពាន Premier League ៥ ដង Champions League១ដង និង Europa League ១ដងមុនពេលចាកចេញទៅក្លឹប Aston Villa នៅរដូវកាល២០១៧-២០១៨។

ប្រភព៖ Metro