ក្រោយត្រលប់ពីការបំពេញកាតព្វកិច្ចដោយជោគជ័យសម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup នៅទីក្រុងលីម៉ាប្រទេសប៉េរ៉ូនៅយប់ថ្ងៃពុធវិញកំពូលខ្សែប្រយុទ្ធ Leonel Messi បានមកដល់ក្លឹប Barcelona វិញហើយ។ ជាមួយនិងការនឿយហត់ដោយធ្វើដំណើរ រយៈចំងាយឆ្ងាយពីតំបន់អាមេរិកឡាទីនប្រធានក្រុមអ្នកមានបុណ្យ Barcelona រូបនេះត្រូវបានអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយជា ច្រើនទទួលស្វាគមន៏ នៅមាត់ទ្វារព្រលានយន្តហោះផ្ទាល់តែម្តងដើម្បីសុំចុះហត្ថលេខាលើ អាវនិងបាល់ មួយចំនួន។
នៅក្នុងបទសម្ភាសន៏រយៈពេលខ្លី ម្ចាស់ពានបាល់មាស៦សម័យវ័យ៣៣ឆ្នាំរូបនេះ បានសារភាព ថាខ្លួននៅតែមិនសប្បាយចិត្តជាមួយនិងអាជីពនៅក្នុងក្រុមអ្នកមានបុណ្យ Barcelona នាពេលបច្ចុប្បន្ន។
ការពិត Messi មានអារម្មណ៏មិនសប្បាយចិត្តតាំងពីមិត្តរួមក្រុមជិតស្និទ Luis Suarez ចាកចេញ និង បន្តរងការចោតប្រកាន់ថាមិនបានបង្ហាញទម្រង់លេងតាមការចង់បានដូចពីពេលមុនព្រម ទាំង បង្កបញ្ហាទាំងក្នុង និង ក្រៅទីលានពិសេសបញ្ហាបង់ពន្ធជូនប្រទេសអេស្បាញ។ Messi ក៏ធ្លាប់បានរងការរិះគន់ថាមិនស្វាគមន៏មិត្តរួមក្រុម Antoine Griezman ពេលផ្លាស់ពី At.Madrid មកកាលពីឆ្នាំ២០១៩។ ផ្ទុយទៅវិញរូបគេនៅតែជាប់ជម្រើសដំបូង ក្រោមការដឹកនាំរបស់លោក Ronald Koeman ប៉ុន្តែ ឪកាស បើកចំហរ ក្នុងការចាកចេញពីទឹកដី Camp Nou នៅឆ្នាំ២០២១របស់ខ្លួននៅតែមានសម្រាប់តារាឆ្នើមរូបនេះខណៈ ក្រុម Man.City ជាគោលដៅធំនៃការផ្ទេរ។
ប្រភព៖ Sport.Es