ក្លឹប RB Leipzig បាន​ធ្វើ​ការ​វាយបក​យក​ឈ្នះ Paris St-Germain ២-១ ក្នុង​ការ​ប្រកួត​ទី​៣​វគ្គ​​សន្សំ​ពិន្ទុ​ក្នុង​ពូល H​ នៃ​ពាន​រង្វាន់ Champions League។

Angel di Maria ជា​អ្នក​រក​ដំបូង​​​ជួយ PSG នាំ​មុន ប៉ុន្តែ​គេ​ក៏​បាន​ធ្វើ​ឲ្យ​ខកខាន​ទាត់​ប៉េណាល់ទី​​មិន​ចូល​មួយ​គ្រាប់​ដែរ​នៅ​នាទី​ទី​១៦។ កីឡាករ Christopher Nkunku បាន​រក​គ្រាប់​តាម​ស្មើ​ឲ្យ RB Leipzig មុន​ពេល​មិត្តរួម​ក្រុម Emil Forsberg ទាត់​ចូល​គ្រាប់​ទី​ពីរ ដែល​ជា​គ្រាប់​ជ័យជម្នះ។

ប្រកួត​នេះ​មិនមាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Neymar និង Mbappe ឡើយ។ នៅ​ចុងក្រោយ​ម៉ោង​កីឡាករ PSG ២​រូប​ត្រូវ​អាជ្ញាកណ្ដាល​ចេញ​ពី​ទីលាន​ បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​២​ដូច​គ្នា។ កីឡាករ​ទាំង​​ទាំង​ពីរ​នាក់​នោះ​គឺ Idrissa Gana Gueye និង Presnel Kimpembe៕​