ក្លឹប RB Leipzig បានធ្វើការវាយបកយកឈ្នះ Paris St-Germain ២-១ ក្នុងការប្រកួតទី៣វគ្គសន្សំពិន្ទុក្នុងពូល H នៃពានរង្វាន់ Champions League។
Angel di Maria ជាអ្នករកដំបូងជួយ PSG នាំមុន ប៉ុន្តែគេក៏បានធ្វើឲ្យខកខានទាត់ប៉េណាល់ទីមិនចូលមួយគ្រាប់ដែរនៅនាទីទី១៦។ កីឡាករ Christopher Nkunku បានរកគ្រាប់តាមស្មើឲ្យ RB Leipzig មុនពេលមិត្តរួមក្រុម Emil Forsberg ទាត់ចូលគ្រាប់ទីពីរ ដែលជាគ្រាប់ជ័យជម្នះ។
ប្រកួតនេះមិនមានវត្តមានរបស់ខ្សែប្រយុទ្ធទាំងពីរ Neymar និង Mbappe ឡើយ។ នៅចុងក្រោយម៉ោងកីឡាករ PSG ២រូបត្រូវអាជ្ញាកណ្ដាលចេញពីទីលាន បន្ទាប់ពីទទួលបានកាតលឿង២ដូចគ្នា។ កីឡាករទាំងទាំងពីរនាក់នោះគឺ Idrissa Gana Gueye និង Presnel Kimpembe៕