បិសាចក្រហម Man. United បានវិលត្រលប់ទៅរកកំណត់ត្រាដ៏អាក្រក់របស់ពួកគេក្នុងរយៈពេល ៧ ឆ្នាំចាប់តាំងពីអតីតគ្រូបង្វឹក David Moyes ត្រូវបានបណ្តេញ ចេញ។ បរាជ័យក្នុងលទ្ធផល ១ទល់និង០របស់ លោក Solskjaer ក្នុងផ្ទះរបស់ខ្លួនជាមួយក្រុមកាំភ្លើងធំ Arsenal បានរុញអោយម្ចាស់ជើងឯកអង់គ្លេស២០សម័យធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី១៥ ដោយមានតែ ៧ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦ លើកដំបូងរបស់ ពួកគេ នៅក្របខណ្ឌ Premier League។

វាគឺជាពិន្ទុទាបបំផុតរបស់ពួកគេគិតចាប់តាំងពីយុទ្ធនាការរដូវកាលដែលដឹកនាំដោយ លោក David Moyes ធ្លាប់ដឹកនាំក្លឹបនៅរដូវកាល ២០១៣-២០១៤ និង បានបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់ទី ៧ ខណៈគ្រូបង្វឹកសញ្ជាតិស្កុតឡេនបច្ចុប្បន្នកំពុងដឹកនាំក្លឹប West Ham រូបនេះ ត្រូវបានក្លឹប Man.Utd បណ្តេញចេញពីតំណែងនៅខែមេសាឆ្នាំ២០១៤និងដាក់ជំនួសដោយជំនួយការរបស់ខ្លួនគឺលោក Ryan Giggs នាពេលនោះ។

ជាបរាជ័យលើកទី ១ផងដែរសម្រាប់ Man.United ដែលត្រូវ Arsenal ផ្តួលក្នុងផ្ទះរយៈពេល ១៤ ឆ្នាំកន្លងទៅ ខណៈជួបគ្នា១៣ លើកចុងក្រោយជាមួយគូប្រជែងដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ភាគខាងជើងគឺ Man.Utd ឈ្នះ ៨លើក និងស្មើ ៥ដង ។

ប្រភព៖ Goal