កីឡាករសំខាន់៣រូបរួមមាន Thiago Alcantara, Naby Keita និង Joel Matip ទំនងមិនអាចបង្ហាញខ្លួនលេងទល់នឹងក្រុមជើងឯកមកពីដាណឺម៉ាក FC Midtjylland នៅរាត្រីនេះបានឡើយ។
Keita បានខកខាន៣ប្រកួតហើយសម្រាប់ហង្សក្រហម បន្ទាប់ពីតេស្ដរកឃើញវិជ្ជមានវីរុសកូរ៉ូណា។ សម្រាប់ Thiago និង Matip មានបញ្ហារបួសកាលលេងជាមួយ Everton។ លោក Jurgen Klopp បាននិយាយថា កីឡាករទាំង៣ខាងលើប្រហែលខកខានប្រកួតទី២នៅ Champions League វគ្គសន្សំពិន្ទុ។
យ៉ាងណាមិញអ្នកចាំទីដៃទីមួយ Alisson បានត្រឡប់មកជួយក្រុមវិញហើយ ក្រោយជាពីរបួសស្មា។ កាលពីចុងសប្ដាហ៍កន្លងទៅ គេក៏បានចូលលេងជួយ Liverpool យកឈ្នះ Sheffield United ២-១។ Liverpool នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Midtjylland នៅរាត្រីនេះម៉ោង៣:00នាទីទៀបភ្លឺសម្រាប់ប្រកួតទី២ UCL។ ប្រកួតដំបូងហង្សក្រហមបានយកឈ្នះ Ajax ១-០ ខណៈ Midtjylland ចាញ់ Atalanta ៤-០ ឯណោះ៕