ទីបំផុត Sergio Ramos មិនជាប់ឈ្មោះក្នុងបញ្ជីកីឡាករក្រុមអធិរាជសស Real Madrid សម្រាប់ការប្រកួតក្របខណ្ឌ Champions League លើកដំបូងវគ្គជម្រុះ ក្នុងពូលBទល់នឹងក្រុម Shakhtar Donetsk រដូវកាល ២០២០-២០២១បាននោះទេ ដោយសារមានបញ្ហារបួសជង្គង់ខាងឆ្វេង។

ក្រោយបរាជ័យចាញ់ Cadiz នៅក្របខណ្ឌ La Liga កាលពីសប្តាហ៏វាជាលើកទី២ហើយសម្រាប់ខ្សែការពារកណ្តាលនិងជាប្រធានក្រុមរូបនេះដែលត្រូវអវត្តមានមិនបានលេងចាប់តាំង ពីត្រូវរងបម្រាមក្នុងការប្រកួតជើងទី២វគ្គ ៨ក្រុមចុងក្រោយជាមួយ Man.City កាលពីរដូវកាលចាស់។

ទោះយ៉ាងណាមុនជំនួប El Clasico នៅថ្ងៃសៅរ៍នេះ Ramos កំពុងត្រៀម ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីត្រៀមចូលរួមការប្រកួត នៅឯកីឡាដ្ឋាន Camp Nou ។ក្រុមម្ចាស់ជើងឯក១៣សម័យបានបង្ហាញឈ្មោះកីឡាករ ១៩ នាក់ នៅរសៀលថ្ងៃអង្គារនេះ ក្នុងនោះ Hazard, Carvajal Odegaard, Mariano និង Odriozola មិនមានឈ្មោះក្នុងបញ្ជីទេដោយសារតែបញ្ហារបួស ។ ខណៈកីឡាករ១៩រូបនេះមានដូចជាៈ Courtois, Lunin, Altube, Nacho, Militao, Varane, Marcelo, Mendy, Casemiro, Kroos, Modric, Isco, Valverde, Benzema, Jovic, Asensio, Vinícius, Rodrygo និង Lucas Vázquez ។

ប្រភព៖ Besoccer