ក្លិប Bayern Munich បានប្រកាសនៅថ្ងៃអង្គារនេះថាខ្សែបម្រើ-ប្រយុទ្ធ Gnabry បានធ្វើតេស្ត៍វិជ្ជមានរកឃើញមានមេរោគកូវីត-១៩ពោលគឺមួយថ្ងៃមុនពេលក្រុមការពារ តំណែងជើងឯក Champions League ត្រូវធ្វើការ ប្រកួតជម្រុះក្នុងពូលAជាលើកដំបូងទល់និងក្រុមជើងខ្លាំងអេស្បាញគឺ Atletico Madrid ។
ក្រុម Bayern Munich របស់លោក Hansi Flick និងត្រូវបើកទ្វារកីឡាដ្ឋាន Allianz Arena ទទួលក្រុម At.Madrid នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។
Bayern Munich ដែលទទួលជោគជ័យខ្លាំងដោយឈ្នះពាន៥ក្នុងឆ្នាំ២០២០នេះ បានបញ្ជាក់ថាកីឡាកររបស់ ពួកគេទាំងអស់ត្រៀមខ្លួនរួចរាល់ក្នុងយុទ្ធនាការនេះ ខណៈកីឡាករអន្តរជាតិអាឡឺម៉ង់ Gnabry កំពុងដាក់នៅ ដាច់ដោយឡែកពីមិត្តរួមក្រុមនាផ្ទះរបស់គេ។