បរទេស៖ ខ្សែ​ការ​ពារ Harry Maguire មិនបាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​ក្រុម Manchester United សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ពូល H នៅលើ​ទឹកដីក្រុម Paris Saint-Germain នៅ​រាត្រីនេះ​ឡើយ ខណៈ​ដែល​លោក Ole Gunnar Solskjaer ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​ប្រយុទ្ធ Bruno Fernandes នឹង​​ទទួល​តួនាទី​ជា​ប្រធានក្រុម​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​រដ្ឋ​ធានី​​របស់​បារាំង​។

លោក Solskjaer ដែល​​អវត្ត​មាន​ Maguire, Mason Greenwood, Eric Bailly, Jesse Lingard និង​កីឡាករ​ចំណូល​ថ្មី Edinson Cavani សម្រាប់​ការ​ប្រកួតនេះ បាន​ឲ្យដឹងថា៖ «យើង​មាន​ភាព​ទន់​ខ្សោយ​បន្តិច ប៉ុន្តែ យើង​មាន​កីឡាករ​គ្រប់គ្រាន់​ហើយ»​។ ទាក់ទង​នឹង​​ការ​វិល​ត្រឡប់​របស់កីឡាករ​សម្រាប់​ការ​ប្រកួត​ជាមួយ Chelsea នៅ​ថ្ងៃ​សៅរ៍ អ្នក​ចាត់​ការ​ទូទៅ​រូបនេះ​​ប្រាប់​បន្ត​ថា៖ «យើង​សង្ឃឹម​ថា កីឡាករ​នឹង​មិន​​អវត្ត​មាន​យូរ​ពេក​​ឡើយ​។ Edinson ត្រូវ​ការ​ពេល​ហ្វឹកហាត់​ជាច្រើន​ថ្ងៃ​ទៀត នៅមុន​ពេល​យើង​អាច​គិត​អំពី​ការដាក់​ឲ្យ​ចូលលេង​នៅ​ចុងសប្តាហ៍​នេះ​។

ជា​ការរំពឹង​ទុក Harry និង Mason អាច​ចូល​លេង​បាន​ផងដែរ ប៉ុន្តែ យើង​មិន​ប្រាកដ​ឡើយ​»​។ Fernandes ដែល​បានស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ពេល​ពួកគេ​បានផ្តួល​ក្រុម Newcastle United កាលពីថ្ងៃ​សៅរ៍​នោះ បាន​ចាត់​ទុក​​​ការ​ទទួល​តួនាទី​ជា​ប្រធាន​​ក្រុម​ក្នុងពេល​ Maguire គឺ​ជា​កិត្តិ​យស​មួយ និង​ជា​សមិទ្ធ​ផល​ដ៏​សំខាន់មួយ​៕

ប្រភព​៖ We are soccer