បរទេស៖ ខ្សែការពារ Harry Maguire មិនបានធ្វើដំណើរជាមួយនឹងក្រុម Manchester United សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ពូល H នៅលើទឹកដីក្រុម Paris Saint-Germain នៅរាត្រីនេះឡើយ ខណៈដែលលោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅ បានបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធ Bruno Fernandes នឹងទទួលតួនាទីជាប្រធានក្រុមសម្រាប់ការប្រកួតនៅក្នុងរដ្ឋធានីរបស់បារាំង។
លោក Solskjaer ដែលអវត្តមាន Maguire, Mason Greenwood, Eric Bailly, Jesse Lingard និងកីឡាករចំណូលថ្មី Edinson Cavani សម្រាប់ការប្រកួតនេះ បានឲ្យដឹងថា៖ «យើងមានភាពទន់ខ្សោយបន្តិច ប៉ុន្តែ យើងមានកីឡាករគ្រប់គ្រាន់ហើយ»។ ទាក់ទងនឹងការវិលត្រឡប់របស់កីឡាករសម្រាប់ការប្រកួតជាមួយ Chelsea នៅថ្ងៃសៅរ៍ អ្នកចាត់ការទូទៅរូបនេះប្រាប់បន្តថា៖ «យើងសង្ឃឹមថា កីឡាករនឹងមិនអវត្តមានយូរពេកឡើយ។ Edinson ត្រូវការពេលហ្វឹកហាត់ជាច្រើនថ្ងៃទៀត នៅមុនពេលយើងអាចគិតអំពីការដាក់ឲ្យចូលលេងនៅចុងសប្តាហ៍នេះ។
ជាការរំពឹងទុក Harry និង Mason អាចចូលលេងបានផងដែរ ប៉ុន្តែ យើងមិនប្រាកដឡើយ»។ Fernandes ដែលបានស៊ុតបាល់បញ្ចូលទីក្នុងពេលពួកគេបានផ្តួលក្រុម Newcastle United កាលពីថ្ងៃសៅរ៍នោះ បានចាត់ទុកការទទួលតួនាទីជាប្រធានក្រុមក្នុងពេល Maguire គឺជាកិត្តិយសមួយ និងជាសមិទ្ធផលដ៏សំខាន់មួយ៕
ប្រភព៖ We are soccer