Liverpool កំពុងទន្ទឺងរង់ចាំយ៉ាងអន្ទះសារដើម្បីរកមើលស្ថានភាពរងរបួសសរសៃពួរជង្គង់របស់ Virgil van Dijk ខណៈដែលក្រុមការពារតំណែងជើងឯកហង្សក្រហម Liverpool សម្តែងការព្រួយអារម្មណ៏ថាខ្សែការពារកណ្តាលក្រុមជម្រើសជាតិ ហុលឡង់រូបនេះត្រូវអវត្តមានមិនអាចជួយក្រុមបានរយៈពេលយូរ។

Van Dijk បានចូលលេង ត្រឹមតែ ១១ នាទីប៉ុណ្ណោះក្នុងការប្រកួត ស្មើគ្នាក្នុងលទ្ធផល ២ទល់និង២ នៅទឹកដីក្លឹបមានមូលដ្ឋានរួមទីក្រុងគឺ Everton កាលពីថ្ងៃសៅរ៍បន្ទាប់ពីមានមានការប៉ះទង្គិចគ្នាជាមួយ អ្នកចាំទីអង់គ្លេស Jordan Pickford ។អតីតកីឡាករក្រុម Southampton រូបនេះត្រូវបានបុគ្គលិកពេទ្យប្រចាំក្លឹប បញ្ជូនទៅពិនិត្យស្ថានភាពរបួសនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រុមហង្សក្រហម Liverpool នៅមាក្តីបារម្ភមួយទៀតសម្រាប់របួសខ្សែបម្រើ Thiago Alcantara ក្រោយប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton បើទោះបីជាកីឡាករអន្តរជាតិ អេស្បាញរូបនេះលេងរហូតដល់បញ្ចប់ការប្រកួតយ៉ាងណាក្តី។ គួរបញ្ចាក់ថា Liverpool និងត្រូវធ្វើការ ប្រកួតក្របខណ្ឌ Champions League វគ្គជម្រុះក្នុងពូលជាមួយជើងខ្លាំង Ajax នៅថ្ងៃពុធខាងមុខនេះ។

ប្រភព៖ Goal