មុនពេលជួបប្រកួតជាមួយ Cadiz នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះក្រុមអធិរាជស Real Madrid ត្រៀមផ្តល់កិច្ចសន្យាថ្មី១ឆ្នាំទៀតដល់កីឡាករអន្តរជាតិក្រូអាតយោងគេហទំព័រ Sport បានចុះផ្សាយ។ គួរបញ្ជាក់ថាកិច្ចព្រមព្រៀង របស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះនៅឯកីឡដ្ឋាន Santiago Bernabeu នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ។ដូច្នេះ មានន័យថានៅពេលដែលមិនទាន់ទទួលបានកិច្ចសន្យាថ្មីអតីតកីឡាករក្រុមមាន់ខ្នាយ Tottenham នឹងមានសិទ្ធិចុះកិច្ចសន្យាផ្ទេរទៅកាន់ក្លឹប ផ្សេងទៀតនៅក្នុងខែមករា២០២១ បាន។

Modric គឺជាសមាជិកសំខាន់ដែលជួយអោយក្រុមឈ្នះពាន La Liga រដូវកាល ២០១៩-២០២០ និងបង្ហាញខ្លួនបាន ៣ ដងនៃការប្រកួតលីកកំពូល ទាំង ៤ របស់ក្រុមនារដូវកាលថ្មីនេះ ។

Modric ចូលលេងបាន ៣៤៧ ប្រកួត ក្រោយផ្ទេរពី Tottenham ក្នុងឆ្នាំ ២០១២ រកបាន២២ គ្រាប់និងបង្កើតឪកាស (Assist)បាន ៥៥ លើក ។សម្រាប់ក្រុមជម្រើសជាតិកីឡាករដែលសម្បូរទៅដោយបទពិសោធន៏រូបនេះចូលេងបាន ៩០ នាទីពេញពេលក្រូអាតជួបស៊ុយអែតនិងបារាំងនៅថ្ងៃទី ១១ និង ១៤ ខែតុលា កន្លងទៅនេះ។

ប្រភព: Sportsmole