ខ្សែប្រយុទ្ធ Sadio Mane និង Thiago Alcantara បានជាសះស្បើយពីមេរោគ Covid-19 ហើយ និងអាចវិលចូលហ្វឹកហាត់ជាមួយក្រុមបានជាធម្មតាវិញ។
ដំណឹងនេះ ពិតជាល្អមែនទែនសម្រាប់លោក Klopp ដើម្បីរៀបចំក្រុម ព្រោះចុងសប្ដាហ៍នេះពួកគេនឹងត្រូវតតាំងជាមួយ Everton ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសហើយ។ Everton បច្ចុប្បន្នជាក្រុមកំពុងឡើងជើងគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោក Carlos Ancelotti ផង។ ប្រសិនបើ Liverpool អវត្តមាន Mane និង Thiago នោះ ពិតជាពិបាកយកឈ្នះមិនខាន។
រំលឹកថាការអវត្តមានកីឡាករសំខាន់ទាំង២នាក់ខាងលើ រួមជាមួយ Alisson របួសផងនោះ កាលពីប្រកួតទល់ក្រុម Aston Villa កន្លងទៅ គឺក្រុម Liverpool បានបរាជ័យក្នុងលទ្ធផល ៧-២ ឯណោះ។ នេះជាកំណត់ត្រាអាក្រក់មួយក្រោមការដឹកនាំរបស់លោក Klopp នៅក្រុម Liverpool ៕
ប្រភព៖ Sabay News