Barcelona បានខកខានក្នុងការចុះហត្ថលេខាលើខ្សែការពារ Eric Garcia របស់ក្រុម Man. City បន្ទាប់ពីមិនអាចបំពេញតម្លៃ ត្រឹមតែ ២ លានយូរ៉ូប៉ុណ្ណោះនៅថ្ងៃផុតកំណត់ទិញដូរកីឡាករកាលពីថ្ងៃច័ន្ទដើមសប្តាហ៏មុន។ ក្រោយពីបដិសេធមិនព្រមបន្តកុងត្រាថ្មីនៅកីឡាដ្ឋាន Etihad ក្រោយកិច្ចសន្យាចាស់ត្រូវផុតកំនត់នៅរដូវក្តៅឆ្នាំ ២០២១ នាំអោយកីឡាករវ័យ២១ឆ្នាំរូបនេះមានទំនាក់ទំនងវិលត្រលប់ទៅកាន់ក្លឹបយក្សកាតាឡាន់វិញ។
យោងគេហទំព័រ Marca បានចុះផ្សាយថា Barcelona បានផ្តល់ប្រាក់តម្លៃខ្លួន ១៨ លានយូរ៉ូ ប៉ុន្តែក្រុមមេឃខៀវចង់បាន ២០ លានយូរ៉ូប៉ុណ្ណោះសម្រាប់កីឡាករដែលអាចលេងតួនាទីការពារកណ្តាលនិងខាងស្តាំរូបនេះ ខណៈប្រធានក្លឹបលោក Josep Maria Bartomeu បានបញ្ជាក់ថាការចរចារនោះមិនទទួលបានលទ្ធផលទោះបីជារូបលោកធ្វើអន្តរាគមន៏ក៏ដោយ ។
ដូច្នេះការផ្ទេរយក Garcia នឹងបន្តរង់ចាំដល់ខែមករា ២០២១ ជាពេលវេលាដែលទីផ្សារដោះកីឡាករនិងបើកនៅពាក់កណ្តាលរដូវកាល ២០២០-២០២១ ជាលើកទី២ រឺក៏ចាំដល់ពេលដែលរូបគេនិងក្លាយជាកីឡាករដែលគ្មាន តម្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយគឺអាស្រ័យលើស្ថានភាពជាក់ស្តែងពេលនោះ។
ប្រភព៖ Sportsmole