​ប្រភព​នៅ​ព័រទុយហ្គាល់​បាន​អះអាង​ថា​មាន​ចោរ​បាន​ចូល​ក្នុង​ផ្ទះ​របស់​កីឡាករ Cristiano Ronaldo ​នៅ​ស្រុក​កំណើត ​Madeira ​ប៉ុន្តែ​មិន​បាន​យក​របស់​មាន​តម្លៃ​អ្វី​នោះ​ទេ។

​ប៉ូលិស​ក្នុង​តំបន់​នោះ បាន​បញ្ជាក់​ថា​ចោរ​បាន​ចូល​តាម​សួន​ច្បារ ​ដោយសារ​តែ​អ្នក​ចាំទី​ផ្ទះ​មិន​បាន​ចាក់​សោ​ទ្វា​ត្រឹម​ត្រូវ។ យ៉ាងណាមិញ ​ចោរ​នេះ​ហាក់​ដូច​ជា​មិន​មាន​បំណង​ចង់​បាន​របស់​មាន​តម្លៃ​នៅ​ក្នុង​ផ្ទះ​នេះ​ឡើយ ពោល​គឺ​ពួកគេ​លួច​យក​តែ​របស់​ប្រើប្រាស់​ធម្មតា ​និង​អាវ Juventus ​១​តែ​ប៉ុណ្ណោះ។ ខណៈ​ដែល​ក្នុង​ផ្ទះ​នោះ Ronaldo ​មិន​បាន​ស្នាក់​នៅ​ឡើយ ពោល​គឺ​រូបគេ​ទៅ​នៅ​តែ​ពេល​សម្រាក​លំហែ​កាយ​ប៉ុណ្ណោះ។ ដោយ​ផ្ទះ​នៅ​ស្រុក​កំណើត​នេះ ​មាន​៧​ជាន់ ​និង​មាន​អ្នក​ចាំ​ឱ្យ​ផង​ដែរ៕

ប្រភព៖ Sabay News