ប្រភពនៅព័រទុយហ្គាល់បានអះអាងថាមានចោរបានចូលក្នុងផ្ទះរបស់កីឡាករ Cristiano Ronaldo នៅស្រុកកំណើត Madeira ប៉ុន្តែមិនបានយករបស់មានតម្លៃអ្វីនោះទេ។
ប៉ូលិសក្នុងតំបន់នោះ បានបញ្ជាក់ថាចោរបានចូលតាមសួនច្បារ ដោយសារតែអ្នកចាំទីផ្ទះមិនបានចាក់សោទ្វាត្រឹមត្រូវ។ យ៉ាងណាមិញ ចោរនេះហាក់ដូចជាមិនមានបំណងចង់បានរបស់មានតម្លៃនៅក្នុងផ្ទះនេះឡើយ ពោលគឺពួកគេលួចយកតែរបស់ប្រើប្រាស់ធម្មតា និងអាវ Juventus ១តែប៉ុណ្ណោះ។ ខណៈដែលក្នុងផ្ទះនោះ Ronaldo មិនបានស្នាក់នៅឡើយ ពោលគឺរូបគេទៅនៅតែពេលសម្រាកលំហែកាយប៉ុណ្ណោះ។ ដោយផ្ទះនៅស្រុកកំណើតនេះ មាន៧ជាន់ និងមានអ្នកចាំឱ្យផងដែរ៕
ប្រភព៖ Sabay News