ខ្សែបម្រើ Ross Barkley របស់ក្លិបតោខៀវ Chelsea បានចូលរួមជាមួយក្លិប Aston Villa ក្នុងក្របខ័ណ្ឌ Premier League ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ២០២០-២០២១ ។

កីឡាករដែលបង្ហាញខ្លួនបាន៣៣ប្រកួតអោយក្រុម ជម្រើសជាតិតោកំណាចអង់គ្លេសបានផ្ទេរពី Everton មកកាន់ទឹកដី Stamford Bridge កាលពីខែមករាឆ្នាំ ២០១៨ ប៉ុន្តែរយៈពេល២រដូវកាលចុងក្រោយរូបគេមិនបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានទៀងទាត់នោះទេក្រោយការបង្ហាញខ្លួនរបស់ Mason Mount និង Mateo Kovacic ។

ក្រោយការផ្ទេរយកនេះអ្នកចាត់ការទូទៅ លោក Dean Smith បានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លិបថា:ជាឪកាសផ្ទេរយកកីឡាករដែលមានគុណភាពដូចជា Ross មករួមក្រុមរបស់យើង។ក្លិបជាមួយ ខ្ញុំជឿជាក់ថាគាត់នឹងរីកចម្រើននៅទីនេះដើម្បីជួយក្រុមរបស់យើង។
Barkley រីកចម្រើនធំធាត់ក្នុងនាមយុវជនក្លឹប Everton ធ្លាប់រកបានគ្រាប់បាល់ ២៧ គ្រាប់ក្រោយបង្ហាញខ្លួន ១៧៩ ប្រកួតអោយក្រុមអតីតក្រុមរហស្សនាមស្ករគ្រាប់នាពេលកន្លងមក។

ប្រភព៖ Goal