បរទេស៖ លោក Mikel Arteta បាន​ទទួលស្គាល់​​ថា លោក និង​ក្រុម Arsenal ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ស៊ីសង្វាក់​គ្នា ទៅលើ​គោល​ការណ៍​នៃ​ការ​លេង​កីឡា​បាល់​ទាត់​របស់​ខ្លួន ដើម្បី​ទទួល​បាន​លទ្ធផល​នៅពេល​ប្រកួត​ជាមួយនឹងក្លិប​ធំ​ៗ​បំផុត​ក្នុងក្រប​ខ័ណ្ឌ Premier League​។

ក្រុម Arsenal នឹង​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield នៅ​​រាត្រី​នេះ ដោយ​សម្លឹង​រក​​ការ​គេច​ឲ្យ​ផុត​ពីសំណាង​អាក្រក់ ដែល​ក្នុង​ពេលនោះពួ​កេ​បាន​របូត​គ្រាប់បាល់​ដល់​ទៅ​២០​គ្រាប់ ក្នុង​ការ​ប្រកួត​​៥លើក​ចុង​ក្រោយ​របស់​ពួកគេ នៅ​លើ​ទឹកដីក្រុម Liverpool​។

ប៉ុន្តែ ពួកគេ​បាន​បង្ហាញ​ពី​​ថា​ពួក​គេ​ជា​​ឆ្អឹង​ទទឹង​ក​របស់ក្រុម Liverpool ក្រោម​ការដឹក​នាំ​របស់​លោក Arteta​។ ក្រុម Arsenal បាន​ផ្តួលក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ ក្នុង​លទ្ធ​ផល ២-១ នៅ​កីឡដ្ឋាន Emirates កាលពី​ខែកក្កដា មុន​នឹង​ទទួល​ជ័យ​ជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ក្នុងការ​ប្រកួតពាន Community Shield កាល​ពី​ខែមុន​។ លោក Arteta បាន​ឲ្យ​ដឹង​ថា៖ «ពេល​ខ្លះនោះ​គឺ​ជា​អ្វី​ដែល​អ្នក​ចង់​ធ្វើ ក្នុងនាម​ជា​គ្រូបង្វឹក ហើយ​ពេលនោះ វា​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​បាន​​អនុ​ញ្ញា​ត​ឲ្យ​ធ្វើ ជាមួយ​នឹង​​កម្រិត​នៃ​កីឡាករ និង​ទម្រង់លេងនាៗ ដែលក្រុម​កំពូល​ៗ អាច​ធ្វើ​បាន​​ពេល​ប្រកួត​ជាមួយនឹង​អ្នក​»​។

លោក​បាន​ប្រាប់​បន្ត​ថា ៖ «ក្នុង​នោះ​ការ​ប្រកួត​ទាំង​នោះ យើង​ពីត​ជា​មាន​ពេលវេលា​ដ៏យូរ​អង្វែង​​ដែល​យើង​ត្រូវ​តែ​ការ​ពារ​ឲ្យ​បាន​ខ្លាំង​ជាង​​ដែល​យើង​ចង់​ធ្វើ​ ប៉ុន្តែ យើង​ត្រូវ​តែ​ត្រៀម​ឲ្យ​រួច​រាល់​សម្រាប់​ការ​ប្រកួត​នានា ដើម្បី​ស្វែង​រក​សេណា​រីយោនាៗ ក្នុងការ​​ឈ្នះ​»​៕

ប្រភព​៖ We are soccer