បរទេស៖ លោក Mikel Arteta បានទទួលស្គាល់ថា លោក និងក្រុម Arsenal ត្រូវតែធ្វើការឲ្យស៊ីសង្វាក់គ្នា ទៅលើគោលការណ៍នៃការលេងកីឡាបាល់ទាត់របស់ខ្លួន ដើម្បីទទួលបានលទ្ធផលនៅពេលប្រកួតជាមួយនឹងក្លិបធំៗបំផុតក្នុងក្របខ័ណ្ឌ Premier League។
ក្រុម Arsenal នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅរាត្រីនេះ ដោយសម្លឹងរកការគេចឲ្យផុតពីសំណាងអាក្រក់ ដែលក្នុងពេលនោះពួកេបានរបូតគ្រាប់បាល់ដល់ទៅ២០គ្រាប់ ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេ នៅលើទឹកដីក្រុម Liverpool។
ប៉ុន្តែ ពួកគេបានបង្ហាញពីថាពួកគេជាឆ្អឹងទទឹងករបស់ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Arteta។ ក្រុម Arsenal បានផ្តួលក្រុមម្ចាស់ជើងឯកមួយនេះ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Emirates កាលពីខែកក្កដា មុននឹងទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតពាន Community Shield កាលពីខែមុន។ លោក Arteta បានឲ្យដឹងថា៖ «ពេលខ្លះនោះគឺជាអ្វីដែលអ្នកចង់ធ្វើ ក្នុងនាមជាគ្រូបង្វឹក ហើយពេលនោះ វាគឺជាអ្វីដែលអ្នកត្រូវបានអនុញ្ញាតឲ្យធ្វើ ជាមួយនឹងកម្រិតនៃកីឡាករ និងទម្រង់លេងនាៗ ដែលក្រុមកំពូលៗ អាចធ្វើបានពេលប្រកួតជាមួយនឹងអ្នក»។
លោកបានប្រាប់បន្តថា ៖ «ក្នុងនោះការប្រកួតទាំងនោះ យើងពីតជាមានពេលវេលាដ៏យូរអង្វែងដែលយើងត្រូវតែការពារឲ្យបានខ្លាំងជាងដែលយើងចង់ធ្វើ ប៉ុន្តែ យើងត្រូវតែត្រៀមឲ្យរួចរាល់សម្រាប់ការប្រកួតនានា ដើម្បីស្វែងរកសេណារីយោនាៗ ក្នុងការឈ្នះ»៕
ប្រភព៖ We are soccer