ខ្សែបម្រើអន្តរជាតិឈីលីកីឡាករនិយមលេងម៉ូតសក់ Arturo Vidal បានសម្រេចផ្ទេរទៅចូលរួមជាមួយក្លិប Inter Milan ក្នុងតម្លៃ ១ លានអឺរ៉ូ ស្មើនិង៩០០,០០០ផោន ។អតីតកីឡាករក្រុម Barcelona វ័យ ៣៣ ឆ្នាំរូបនេះបានសម្រេចចិត្តវិលត្រលប់ទៅជួបជុំជាមួយនឹងអ្នកចាត់ការទូទៅលោក Antonio Conte បន្ទាប់ពីពួកគេទាំងពីរធ្លាប់ធ្វើការងាររួមគ្នាដើម្បីឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ចំនួនបីជាប់គ្នាកន្លងមក ។

Inter Milan បានចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី របស់ពួកគេនៅថ្ងៃសៅរ៍ទី២៧កញ្ញាខាងមុខនេះនៅពេលពួកគេទទួលស្វាគមន៏ក្រុមភ្ញៀវ Fiorentina ។ខ្សែបម្រើជើងចាស់រូបនេះបានផ្ទេរពី Bayern Munich មកកាន់ Barcelona នៅឆ្នាំ២០១៨ និងធ្លាប់លេងអោយJuventus បាន ៤ ឆ្នាំផងដែរ ។

Vidal និងត្រូវជួបជុំជាមួយមិត្តរួមជាតិ Alexis Sanchez ដែលផ្ទេរពី Man.Utd ក្នុងយុទ្ធនាការ រដូវកាល ថ្មីរ បស់ លោក Conte បន្ទាប់ពី ខកចិត្តការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa League កាលពីរដូវកាលចាស់ ខណៈ Inter Milan ខកខានឈ្នះ ពាន១២ឆ្នាំមកហើយនោះ។

ប្រភព៖ BBC