ទោះបីជាលេងក្នុងក្រុមរួមគ្នាជាច្រើនឆ្នាំក៏ប៉ុន្តែ Ivan Rakitic បានសារភាពថាគាត់មិនដែលធ្លាប់មិត្តស្និទ្ធស្នាលជាមួយខ្សែប្រយុទ្ធជួរមុខ Lionel Messi និង Luis Suarez ឡើយអំឡុងពេលប្រកបអាជីពនៅទឹកដី Camp Nou នាពេលកន្លងទៅ ។

ខ្សែបម្រើអន្តរជាតិក្រូអាស៊ីវ័យ៣២ឆ្នាំរូបនេះទើបតែសម្រេចចិត្តកាត់បន្ថយប្រាក់ឈ្នួលពលកម្ម និង តម្លៃខ្លួនដើម្បីវិលត្រលប់ទៅកាន់អតីតក្លឹប Sevilla វិញមុនរដូវកាលថ្មី La Liga ចាប់ផ្តើមក្រោយចំណាយពេល ៦ ឆ្នាំជាមួយក្លឹបយក្សកាតាឡាន់រួចមក។

Rakitic បានប្រាប់គេហទំព័រអេស្បាញ El Desmarque ថាៈ ទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគាត់ (Messi&Saurez) មិនដែលជាមិត្តជិតស្និទ្ធទេ។តែក្នុងក្រុម មិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្ញុំគឺ Andres Iniesta,Marc-Andre ter Stegen, Kevin-Prince Boateng និង Junior Firpo កាលពីរដូវកាលមុន។ ការពិតខ្ញុំគោរពពួកគេទាំងពីរ។ ពួកគេជាមិត្តរួមក្រុមរបស់ខ្ញុំអស់រយៈពេល ៦ ឆ្នាំហើយជាកីឡាករសំខាន់ណាស់។ ខ្ញុំតែងតែទទួលបានលទ្ធផលល្អមិនគួរឱ្យជឿជាមួយការ ខិតខំប្រឹងប្រែងរួមគ្នានាពេលកន្លងមក។

ប្រភព៖ Goal