ក្លិបនៅក្របខណ្ឌ Premier League បានជំរុញ ឲ្យ រដ្ឋាភិបាលអង់គ្លេសប្រកាន់ខ្ជាប់និង ទទួលយកនូវសំណើរបស់ខ្លួនក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្ររបស់ពួកគេវិលត្រឡប់ទៅកាន់កីឡដ្ឋានវិញចាប់ពីថ្ងៃទី ១ ខែតុលា២០២០ខាងមុខនេះតទៅ។
ជាការចាប់ផ្តើមសាកល្បងកន្លងមករដ្ឋាភិបាលបានសម្រេចត្រៀមដាក់កម្រិតចំនួនអ្នកគាំទ្រប្រមាណជា១.០០០នាក់ហើយកំពុងពិនិត្យមើលកាលបរិច្ឆេទដំបូងនៃពេលវេលាដែលអ្នកគាំទ្រអាចចូលរួមទស្សនាបានពេញលេញឡើងវិញ ក្រោយត្រូវបានផ្អាក និង បិទកីឡាដ្ឋានចាប់តាំងពីខែ មិនា កន្លងទៅ។ការផ្លាស់ប្តូរនេះ មកត្រឹមចំនួន១០០០នាក់ខាងលើនេះត្រូវបានអនុម័ត្រ ឡើងជាថ្មីបន្ទាប់ពីមិនមានការកកើតឡើងវិញនូវករណីឆ្លងមេរោគ កូវីត-១៩ នៅក្នុងផ្នែកខ្លះនៃប្រទេស។
នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បានបញ្ជាក់ប្រាប់ថាៈប្រសិនជាអ្នកគាំទ្រត្រូវ ខកខានមិនអាចចូលមកកាន់ទីលានដើម្បីទស្សនាការប្រកួត បាននោះទេនោះក្លឹបចំនួន២០ក្នុងលីក កំពូលនិងត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ ៧០០ លានផោន ឯណោះក្នុងរដូវកាល ២០២០-២០២១ ។ សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះនៅលីកបាល់ទាត់អង់គ្លេសមានចំនួន ៧គូ ខណៈមានអ្នកចូលរួមទស្សនាប្រមាណដល់ទៅ ១០០០ នាក់ ដែលត្រូវបានកំនត់នៅក្នុងកីឡាដ្ឋាននីមួយៗ។
ប្រភព៖ BBC