បរទេស៖ លោក Jose Mourinho គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham បាននិយាយថា​កីឡាកររបស់គាត់មួយចំនួនបានឆ្លងមេរោគកូវីត-១៩ នៅរដូវក្តៅនេះ ដែលជាហេតុធ្វើ​អោយមាន​ផល​ប៉ះ​ពាល់ហើយជួប​រឿង​​​បរាជ័យ​សម្រាប់ការប្រកួតបើករដូវកាលថ្មីក្របខណ្ឌលីកកំពូលអង់គ្លេសជាមួយក្រុម Everton កាល​ពីថ្ងៃអាទិត្យម្សិលមិញ។

បើទោះបីជាមានឪកាសច្រើនក្នុងការរកគ្រាប់បាល់ច្រើនជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែមិនមានសំណាង ផ្ទុយ​ទៅវិញ​ការតែតបាល់​បញ្ចូល​ទីរបស់កីឡាករអន្តរជាតិអង់គ្លេស Dominic Calvert-Lewin បានរក​គ្រាប់ជ័យជំនះនៅទឹកដី Goodision Park ក្នុងលទ្ធផល ១ទល់និង០ ។ អ្នកចាត់ការវ័យ៥៧ឆ្នាំរូបនេះបានរិះគន់កីឡាកររបស់ខ្លួនថាលេងដោយមានភាពខ្ជិលច្រអូសជាមួយនិង ភាព ខឹង​សម្បារយ៉ាងខ្លាំង ដោយរិះគន់ដែលមិនបានរារំាងការលើកបាល់ ហ្វ្រីឃីករបស់ Lucas Digne ដែល​នាំ​ឱ្យ​កីឡាករ Lewin មានឪកាសតែតបញ្ចូលទីយកឈ្នះបាននៅនាទីទី៥៥តង់ទី២។

ទោះបីបរាជ័យប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបានសារភាពថា​ខ្លួនសប្បាយចិត្ត និង ​លទ្ធផល​នេះ តែទីបំផុតលោកក៏ Mourinho មិនបានប្រាប់ឈ្មោះកីឡាករដែលបានឆ្លងជំងឺនោះទេ គ្រាន់​តែ​អតីត​គ្រូ​​បង្វឹក Chelsea និង Man.Utd បានបញ្ចាក់ថាការឆ្លងនោះ បានបង្អាក់ដំណើរការប្រកួត​បើក​រដូវកាលថ្មី​សប្តាហ៏​ទី១នេះ៕