ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់នៅយប់មិញនេះ ក្នុងការប្រកួតទល់ក្រុមស៊ុយអែត នាពានរង្វាន់ UEFA Nations League ។
២គ្រាប់នៅយប់មិញរបស់កីឡាករវ័យ៣៥ឆ្នាំខាងលើនេះ បានធ្វើឱ្យរូបគេរកបានដល់ទៅ១០១គ្រាប់ហើយឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់។ មួយវិញទៀត Ronaldo ក៏ក្លាយជាកីឡាករដំបូងគេនៅអឺរ៉ុបដែលអាចរកគ្រាប់បាល់ឱ្យជម្រើសជាតិបានលើស១០០គ្រាប់ផងដែរ។ ដោយតាំងពីដើមមកមិនមាននរណាអាចធ្វើបាននោះទេ។
តែទោះជាយ៉ាងនេះក្ដី នៅលើលោកនេះក៏មានកីឡាករម្នាក់រកគ្រាប់បាល់បានច្រើនជាង Ronaldo ដែរ គឺខ្សែប្រយុទ្ធ Ali Daei របស់ជម្រើសជាតិអ៊ីរ៉ង់។ អតីតកីឡាកររូបនេះ រកបានដល់ទៅ១០៩គ្រាប់ឯណោះនៅជម្រើសជាតិ។ នៅសល់៨គ្រាប់ទៀត ទើបកីឡាករលេងនៅក្រុម Juventus តាមស្មើបាន។ អ្នកគាំទ្រជឿជាក់ថាមិនយូរទេ Ronaldo នឹងបំបែកកំណត់ត្រានោះបានមិនខាន៕