ទោះបីជា បានបញ្ជាក់ប្រាប់ជាផ្លូវការណ៏កាលពីល្ងាចថ្ងៃសុក្រនេះថាខ្លួននិងបន្តលេងអោយក្រុមអ្នកមានបុណ្យ ១រដូវកាល បន្តទៀតយ៉ាងណាក៏ដោយ ។ក៏ប៉ុន្តែ Lionel Messi តារាឆ្នើមវ័យ៣៣ឆ្នាំរូបនេះ បានបង្ហើបប្រាប់រឿងសំខាន់មួយដែលបានកើតមានក្នុងគ្រួសាររបស់ខ្លួនទាំងមូលថា ពួកគេយំខ្សិបខ្សួល នៅពេលដែលប្រធានក្រុម Barcelona រូបនេះបានប្រាប់ថាខ្លួនចង់ចាកចេញពីទឹកដី Camp Nou កំលុង មុនរដូវកាលថ្មី La Liga ចាប់ផ្តើម។
ក្រោយទទួលបានដំណឹងនេះភ្លាមមានក្លឹបធំៗដូចជា PSG និង ជាពិសេសគឺ Man.City ក្រោមការដឹកនាំលោក Pep Guardiola ចង់បានអតីតកូនក្រុមជាម្ចាស់ពានបាល់មាស(Ballon D’or)៦សម័យ មកអង់គ្លេស ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺក្លឹបទាំងនោះត្រូវចំណាយប្រាក់ទិញផ្តាច់កុងត្រាដល់ទៅ៦២៤ផោន ស្មើ និង ៧០០ លានយូរ៉ូ ប្រសិនជាពួកគេចង់បានកំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះមករួមក្រុម។
គួររំលឹកឡើងវិញថាទំនាក់ទំនងរបស់ Messi និង ប្រធានក្លឹបលោក Josep Maria Bartomeu និងក្រុមប្រឹក្សាភិបាលកាន់តែធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ និង មានការអាក់អន់ចិត្តជាមួយគ្នា ។ ពោលគិតចាប់តាំងពី Barcelona បញ្ចប់តំណែង អ្នកចាត់ការ Ernesto Valverde និងបន្តតែងតាំងលោក Quique Setien ក្លឹបនៅតែមិនអាចការពារតំណែងជើងឯក La Liga និង ធ្លាក់ចេញពីក្របខណ្ឌ Champions League វគ្គ៨ក្រុមយ៉ាងជូរចត់បំផុតមុនពេលតែងតាំងគ្រូបង្វឹកថ្មីលោក Ronald Koeman ជាផ្លូវការណ៏។
ប្រភព៖ Metro