ទោះបីឈានចូលវ័យ៣២ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski របស់ក្លិប Bayern Munich ជឿជាក់ថាខ្លួនមានសមត្ថភាពអាចបន្តអាជីពបាល់ទាត់រហូតរូបគេឈានចូលវ័យ ៤០ ឆ្នាំឯណោះស្របពេលកិច្ចព្រមព្រៀងបច្ចុប្បន្នជាមួយក្លឹបនៅទឹកដី Allianz Arena នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ខាងមុខ។
កីឡាករដែលមានកំនត់ត្រារកបានគ្រាប់បាល់ស៊ុតបញ្ចូលទីអោយក្រុមជម្រើសជាតិប៉ូឡូញបានច្រើនបំមផុតរូបនេះនៅតែបង្ហាញទម្រង់លេងល្អបំផុត ក្រោយរកបាន ៥៥ គ្រាប់ ក្នុងការបង្ហាញខ្លួនគ្រប់ក្រប ខណ្ឌប្រកួតចំនួន៤៧ ដងនៅរដូវកាលចាស់ដោយជួយអោយ Bayern Munich ឈ្នះពាន៣ក្នុង មួយរដូវកាលគឺ១.DFB-Pokal ២.Bundesliga និង៣.Champions League ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Hans-Dieter Flick ។
អតីតខ្សែប្រយុទ្ធ Dortmund រូបនេះបាននិយាយថាៈ មិនទាន់ជាពេលវេលាចុងក្រោយរបស់ខ្ញុំទេ។ ការបញ្ចប់អាជីព Bayern Munich គឺជាជំរើសមួយ តែការពិត ខ្ញុំនៅតែមានពេលជាច្រើនឆ្នាំទៀត។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងស្ថិតក្នុងវ័យ ២៦ ឆ្នាំដូច្នេះដែរ។
ប្រភព៖ SportBible