​ប្រភព​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា​ភាគី​ក្រុម Juventus ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ប្រយុទ្ធ Luis Suarez ​ហើយបន្ទាប់​ពី​រូបគេ​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​ប្រើប្រាស់។

​លោក Ronald Koeman ​បាន​ប្រាប់​ទៅ Suarez ​ឱ្យ​រក​ក្លឹប​ថ្មី​លេងបន្ទាប់​ពី​មិន​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ប្រើប្រាស់​របស់​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ ​បើ​ទោះ​ជា​នៅ​សល់​១​រដូវ​កាល​ទៀត​ទើប​អស់​កុងត្រា​ក៏​ដោយ ​ក៏​ក្រុម​អ្នក​មាន​បុណ្យ​មាន​គម្រោង​បង់​ផ្ដាច់​១២​លាន​ផោន​ដើម្បី​ឱ្យ​រួប​គេ​ដាច់​កុងត្រា​ថែម​ទៀត​ផង​។

​មើល​ឃើញ​ដូច្នេះ​ក្រុម Juventus ​ដែល​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ជំនួស​តំណែង​របស់​ Gonzalo Higuain ​ផង​នោះ ​ក៏​ចាប់​អារម្មណ៍​ភ្លាម។ ​ពួកគេ​បាន​កំពុង​ចរចា​ជាមួយ​សាមី​ខ្លួន​កីឡាករ​ផ្ទាល់ ​ហើយ​ការ​ចរចា​បាន​២​លើក​មក​ហើយ។ ​ចុង​ក្រោយ​នេះ ​មាន​ប្រភព​បញ្ជាក់​ថា​សាមី​ខ្លួន​កីឡាករ ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម Juventus ​អស់​ហើយ។ ​ដូច្នេះ​ក្រុម​យក្ស​អ៊ីតាលី​មួយ​នេះនៅ​សល់​ភារកិច្ច​មួយ​ទៀតគឺ​ចរចា​ជាមួយ​ក្រុម Barcelona ​តែ​ប៉ុណ្ណោះ៕