ក្រុមបិសាចក្រហម Man.Utd បានវិលត្រលប់មកតាមប្រម៉ាញ់ខ្សែបម្រើឆ្នើម Jack Grealish របស់ក្លឹប Aston Villa សាជាថ្មី ដោយតាមយោងគេហទំព័រ Daily Mail បានចុះផ្សាយ។ ក្លឹបម្ចាស់ជើងឯក Premier League ១៣សម័យ បានងាកមកចរចារលើកីឡាករប្រធានក្រុម Aston Villa ឡើងវិញ បន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះបង្ហើបពីគោលបំណងចង់លេងការប្រកួតនៅនៅក្របខណ្ឌ Champions League សម្រាប់រដូវកាលថ្មី នេះ ។

Grealish ខ្សែបម្រើនាំលេងវ័យ២៤ឆ្នាំ រូបនេះត្រូវបាន Aston Villa ដាក់តម្លៃខ្លួនប្រមាណ ៧៥លានផោន ខណៈ Man.City ដែលជាក្លឹបគូប្រជែងរួមទីក្រុងក៏ចាប់អារម្មណ៏ចង់ចុះហត្ថលេខានំាយករូបគេមករួមក្រុមផងដែរ។ ក្រោយពីការចរចារផ្ទេរខ្សែបម្រើស្លាប Jadon Sancho ប្រឈមនិងភាពជាប់គាំងក្លឹប Man.Utd បានសម្រេច ចុះកុងត្រាបន្ទប់ពីអ្នកចាំទី Dean Henderson កាលពីថ្ងៃពុធ។

ជាមួយគ្នានេះផងដែរ Man.United អាចនិងផ្តល់ជូន អ្នកចាំទីដៃទី២ដែល Aston Villa តែងកោតសរសើរគឺ Sergio Romero និង Diogo Dalot ជាផ្នែកនៃការចរចារដោះដូរ។ បន្ទាប់ពីក្រុមរបស់គ្រូបង្វឹកលោក Dean Smith ចង់បានអ្នកចាំទីម្នាក់ និង ខ្សែការពារមួយរូបបន្ថែមទៀតដើម្បីស្តារទម្រង់លេងរបស់ក្រុមឡើងវិញ ក្រោយពីពួកគេស្ទើរតែធ្លាក់ ទៅលេងនៅក្របខណ្ឌ Championship វិញកាលពីរដូវកាលមុន។

ប្រភព៖ DailyMail