Sevilla បានបំផ្លាញក្តីសង្ឃឹមក្រុមបិសាចក្រហម Manchester United ដើម្បីឈានទៅ កាន់វគ្គពាក់ កណ្តាល ផ្តាច់ព្រ័ត្រ Europa League ក្នុងការប្រកួតដ៏ស្វិតស្វាញមួយនៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃច័ន្ទ ទី១៧ សីហា ២០២០នេះ ។

គួរបញ្ជាក់ថាក្រុមរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer បានបរាជ័យឈានទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរដូវកាលនេះ និងជាលើកទី៣បើទោះបីជាខ្សែបម្រើស្លាប Bruno Fernandes បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី៩និងជាគ្រាប់បាល់លើកទី ២២ សម្រាប់ក្រុមពួកគេក្នុងរដូវកាលនេះយ៉ាងណាក៏ដោយ។ ក្រុម Sevilla ដែលតែងតែកាក់កបនិងការលេងនៅ ក្របខ័ណ្ឌ Europa League មានឪកាសវាយបកតាមស្មើវិញនៅនាទីទី២៦ដោយកីឡាករ Fernandez Saez អតីតកីឡាករហង្សក្រហម Liverpool ។

Man.Utd ខកខានឱកាសរកគ្រាប់បាល់ជាច្រើនគ្រាប់ពីការស៊ុតចំគោលដៅរបស់ Bruno Fernandes និង Marcus Rashford មុនបញ្ចប់ការប្រកួតតង់ទី២ និងដើមតង់ទី២ ដោយកីឡាករ Anthony Martial ខណៈអ្នកចាំ ទី Yassine Bounou របស់ Sevilla បានជួយសង្គ្រោះបាល់ជាច្រើនដង។ ទីបំផុតក្តីសង្ឃឹមរបស់ Man.Utd កាន់តែឃ្លាតឆ្ងាយពេលដែលកីឡាករ Lukk De Jong បន្ថែមគ្រាប់បាល់ទី២នៅនាទី៧៨ ក្រោយការបញ្ជូនបាល់ពីស្លាបស្តាំរបស់មិត្តរួមក្រុម Jesus Navas។

ប្រភព៖ BBC