ក្រុមកាំភ្លើងធំ Arsenal និងប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខានាំយកអតីតខ្សែបម្រើស្លាប Willian ពីក្លឹបគូប្រជែងគឺតោខៀវ Chelsea មកកាន់ទឹកដី Emirate Stadium របស់ខ្លួននៅថ្ងៃសៅរ៏ស្អែកនេះ ។ គួរបញ្ជាក់ថាក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំក្លឹបម្ចាស់ជើងឯក Europa League បានប្រកាសពីការចែកផ្លូវគ្នា របស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះនៅរសៀលថ្ងៃអាទិត្យសប្តាហ៏មុន ។

Willian កីឡាករវ័យ៣២ ឆ្នាំរូបនេះកិច្ចសន្យារបស់ខ្លួនបានអស់សុពលភាពនៅទឹកដី Stamford Bridge បន្ទាប់ពី Chelsea បានផ្តល់កុងត្រាថ្មីដល់រូបគេតែ២ឆ្នាំ ខណៈដែលអតីតកីឡាករ Shakhtar Donetsk រូបនេះទាមទារ កិច្ចសន្យាថ្មីដល់ទៅ៣ឆ្នាំ។

ប្រភពពីគេហទំព័រ Sky Sports News បានចុះផ្សាយថាម្ចាស់ជើងឯក FA Cup និងធ្វើការបង្ហាញខ្លួន Willian ជាផ្លូវការក្នុងរយៈពេល ៤៨ ម៉ោងទៀតជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលជាការចង់បានរបស់ Willian ហើយត្រូវបានគ្រូបង្វឹក Mikel Arteta និងក្រុម Arsenal ឆ្លើយតបទៅវិញយ៉ាងឆាប់រហ័សនោះ ។

ប្រភព៖ Sportsmole