លោក Ole Gunnar Solskjaer បង្ហាញពីអារម្មណ៏ពិតជាចង់ឃើញខ្សែបម្រើឆ្នើម Paul Pogba លើកពាន Europa League ជាថ្មីម្តងទៀតជាមួយក្រុមបិសាចក្រហមបន្ទាប់ពីទទួលដំណឹងថាសមាជិកជ័យលាភី World Cup ២០១៨ រូបនេះមានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតដណ្តើមពានលំដាប់ទី២ប្រចាំទ្វីបអឺរ៉ុបមួយនេះ ។

អ្នកចាត់ការទូទៅក្រុម Man Utd កំពុងពិបាកចិត្តក្នុងការជ្រើសរើសកីឡាករ ហើយអ្វីដែលសំខាន់ នោះគឺអ្នកចាំទី៣រូបមានដូចជាៈDavid de Gea, Sergio Romero និង Dean Henderson ជាដើមដែលរូបលោកចង់ជ្រើសជាកីឡាកដៃទី១។ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិន័រវេវ័យ៤៧ឆ្នាំរូបនេះយល់ឃើញថា Pogba បានរួមចំណែកខ្លាំងក្នុងការជួយក្លឹបហើយរូបលោកពឹងផ្អែកច្រើនលើកីឡាករអន្តរជាតិបារាំងរូបនេះដើម្បីជួយក្លឹបឈានទៅវគ្គ ៨ ក្រុមចុងក្រោយមុនពេលជួបក្រុមជើងខ្លាំងមកពីដាណឺម៉ាកគឺ Copenhagen នៅ ថ្ងៃទី១១សីហាទាបភ្លឺស្អែកនេះ ។

គួររំលឹកថា Pogba បានជួយ Man.Utd ផ្តួល Ajax ដើម្បីលើកពាន Europa League ជាប្រវត្តិសាស្រ្តជំនាន់លោកJose Mourinho ដឹកនាំនៅរដូវកាល ២០១៦-២០១៧ ស្របពេលរដូវកាលក្រោយ Man.Utd មានកៅអីទៅលេងក្របខ័ណ្ឌ Champions League ទោះបីមិនអាចឈ្នះពាន Europa League ឆ្នាំនេះក៏ដោយ។

ប្រភព៖ Goal