គ្រូបង្វឹកក្រុមបិសាចក្រហម Man.Utd លោក Ole Gunnar Solskjaer បានបញ្ជាក់ថាខ្សែកីឡាករ Alexis Sanchez និង ផ្ទេរទៅកីឡាដ្ឋាន San Siro ជាមួយក្លឹបយក្សអ៊ីតាលី SerieA គឺ Inter Milanជាអចិន្រ្តៃយ៏នៅរដូវ កាលក្រោយហើយ។ នាយកប្រតិបត្តិក្លឹប លោក Giuseppe Marotta ថ្មីៗនេះបាន បង្ហាញពីកិច្ចព្រម ព្រៀង រវាងភាគីទំាងពីរដែលនិងត្រូវធ្វើការប្រកាស នៅថ្ងៃព្រហស្បតិ៍ស្របពេអ្នកចាត់ការសញ្ជាតិន័រវេ រូប នេះបាន សារ ភាពថា Sanchez នឹងមិនវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញនោះទេ។

Sanchez ខ្សែបម្រើ-ប្រយុទ្ធ សញ្ជាតិឈីលីរូបនេះបានចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយក្រុមគ្រូបង្វឹកលោក Antonio conte ខណៈដែលភាគីទាំងសងខាងបានឈានដល់ការសម្រេចកិច្ចព្រម ព្រៀងផ្ទេរនេះរួចរាល់ហើយ ។គួរ បញ្ជាក់ថាអតីតខ្សែប្រយុទ្ធក្រុម arcelona និង Arsenal រូបនេះមិនបានបង្ហាញទម្រង់លេងសមនិងតម្លៃឈ្នួលថ្លៃបំផុតសម្រាប់ក្រុមបិសាចក្រហម Man.Utd នោះទេ បន្ទាប់ពីបង្ហាញខ្លួនបាន ៤៥ លើក និងរកបានតែ៥គ្រាប់ប៉ុណ្ណោះ។

ប្រភព៖ Goal