នៅ​ក្នុង​ក្លឹប​ Manchester United នា​រដូវ​កាល ២០១៩/២០​នេះ កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​បំផុត​គឺ​មិនមែន​បាន​ទៅ​លើ ខ្សែ​ស្លាប​ឈីលី Alexis Sanchez ទៀត​ឡើយ ប៉ុន្តែ​បាន​ទៅ​លើ​ អ្នក​ចាំ​ទី​អេស្ប៉ាញ David De Gea។

De Gea រក​បាន​ប្រមាណ ៤៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ដែល​ស្មើ​នឹង​ប្រមាណ ២៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ឯ​ Sanchez វិញ ទោះ​ជា​លេង​នៅ Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ក្ដី ក៏​នៅ​ទទួល​បាន​ជាង ៤០​ម៉ឺន​ដុល្លារ ក្នុង​មួយ​សប្ដាហ៍​ពី Manchester United ដែរ នេះ​បើ​តាម​សារព័ត៌មាន Mail។

ចំណែក​ឯ​ខ្សែ​បម្រើ​បារាំង Paul Pogba វិញ ទទួល​បាន​ជាង ៣៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​នៅ​ក្នុង​រដូវ​កាល​នេះ។ តាម​ពី​ក្រោយ Pogba គឺ ខ្សែ​ប្រយុទ្ធ​បារាំង Anthony Martial ដែល​ទទួល​បាន​ជាង ៣២ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។ អ្នក​លេខ ៥ គឺ បាន​ទៅ​លើ ខ្សែ​ការពារ​អង់គ្លេស Harry Maguire។ កីឡាករ​រូប​នេះ​ទទួល​បាន​ជាង ២៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី ​ប្រភពពី: Sabay