លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milan អាចនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីមានការខកចិត្តជាមួយនឹងមន្រ្តីក្លឹប។ ដូចដែលបានរាយការណ៍ដោយ Sky Italia លោក Conte បានខកចិត្តជាមួយនឹងការគ្រប់គ្រងយ៉ាងទន់ភ្លន់ ដោយមិនពុះកញ្ជ្រោល ខណៈដែលគាត់កំពុងមានការព្រួយបារម្ភ ក្នុងស្ថានភាព ទីផ្សារផ្ទេរនេះ ។

ប្រសិនបើ Conte ចាកចេញ គាត់គួរត្រូវបានជំនួសដោយអតីតគ្រូបង្វឹកក្លិបសេះបង្កង់ Massimiliano Allegri ។ Allegri គ្មានការងារ ចាប់តាំងពីគាត់ចាកចេញពីក្រុម Juventus កាលពីឆ្នាំមុន។ ក្រុម Inter បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ ដោយចាញ់តែមួយពិន្ទុពីក្រុមសេះបង្កង់ Juvnetus ។ ក្រុមរបស់លោក Conte នៅតែចូលរួមក្នុងក្របខ័ណ្ឌ Europa League ដោយពួកគេនឹងឡើងទៅ ជួបក្រុម Getafe នាថ្ងៃពុធ សម្រាប់ជុំទី ១៦ ។

ថ្លែងបន្ទាប់ពីការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ របស់ Inter គ្រូបង្វឹកខាងលើបានលើកឡើងថា ឋានៈរបស់លោកមិនត្រូវបានក្លិបទទួលស្គាល់ទេគាត់បានប្រាប់ Sky Italia ថា“ វាជាឆ្នាំដ៏លំបាកមួយក្នុងកម្រិតផ្ទាល់ខ្លួននិងស្វិតស្វាញបំផុត។ លោកថា លោកមិនបានគិតថា ការងាររបស់គាត់ត្រូវបានក្លិបទទួលស្គាល់នោះទេហើយយើងទាំងអស់គ្នាទទួលបានការការពារតិចតួចពីក្លិប។លោកថាយើងត្រូវតែរីកលូតលាស់គ្រប់វិស័យ និងកែលំអរទាំងអស់ រួមទាំងនៅលើទីលាន ផងដែរ ក្លិបធំមួយគួរតែការពារ កីឡាកររបស់ខ្លួនបន្ថែម។ យើងត្រូវការពិភាក្សានាចុងបញ្ចប់រដូវកាលខ្ញុំនឹងជួបប្រធានក្លិបលោក Steven Zhang ខណៈពេលនេះគាត់កំពុងនៅប្រទេសចិន។