ក្រុម Inter Milan បានប្តេជ្ញាចិត្តនាំយកខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona មកកាន់ទឹកដី San Siro នារដូវក្តៅខាងមុខនេះ ខណៈដែលកិច្ចព្រមព្រៀងរបស់ប្រធានក្រុមរូបនេះនៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២១ខាងមុខ។ ជុំវិញរឿងរ៉ាវដ៏រសើបនេះក៏ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយ ទាក់ទង និងអនាគតរបស់កំពូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិអន្តរជាតិអាហ្សង់ទីននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះផងដែរ។

គេហទំព័រអ៊ីតាលីឈ្មោះ Gazzetta dello Sport បានចុះផ្សាយថាៈ Inter Milan កំពុងត្រៀមផ្តល់កិច្ចសន្យា រយៈពេល ៤ ឆ្នាំ ជាមួយតម្លៃខ្លួន ២៦០ លានយូរ៉ូ បន្ទាប់ពី Messi បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និង Assist ២៦ ដងក្នុងការបង្ហាញខ្លួន ៤២ លើកគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់។

ទោះយ៉ាងណា Messi ម្ចាស់ពានបាល់មាស៦សម័យ វ័យ ៣៣ ឆ្នាំ បានរិះគន់យ៉ាងខ្លាំង បន្ទាប់ពី Barcelona បរាជ័យចាញ់ Osasuna ២ទល់និង១ កាលពីថ្ងៃទី ១៦ ខែកក្កដា ខណៈដែលប្រភពពត៌មានគួរអោយទុកចិត្តបន្ត ចុះផ្សាយថា Inter Milan ត្រៀមផ្ទេរយករូបគេលេងនៅក្របខណ្ឌ SerieA នាពេលខាងមុខនេះ។ ផ្ទុយទៅវិញសម្រាប់គ្រូបង្វឹក Inter Milan លោក Antonio Conte ថ្មីៗនេះបានច្រានចោលការលើកឡើងខាងលើនេះ និងចាត់ទុកថាជាពាក្យចចាមអារាមស្របពេលនាយកប្រតិបត្តិលោក លោក Giuseppe Marotta ក៏បានបដិសេធមិនមានកិច្ចព្រមព្រៀងណាមួយកំពុងកើតមានឡើងនោះទេ ។

ប្រភព៖ Sportsmole