ខ្សែប្រយុទ្ធ ដែលទើបតែចុះកុងត្រា២ឆ្នាំជាមួយក្លឹប Napoli កីឡាករ Dries Mertens មានទំនុកចិត្តថានឹងនិងនាំក្លឹបទទួលលទ្ធផលល្អក្នុងការប្រកួត Champions League ជើងទី២វគ្គ១៦ក្រុមចុងក្រោយទល់នឹង FC Barcelona ។ទោះយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ៣៣ឆ្នាំរូបនេះបានប្រាប់ស្ថានីយវិទ្យុផ្លូវការរបស់ក្លឹបថារូបគេពិតជារីករាយក្នុងការបន្តលេងអោយក្លឹប។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Mertens វ័យ៣៣ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះថាៈ នៅថ្ងៃសៅរ៍នេះយើងមានការប្រកួតដ៏សំខាន់មួយជាមួយ Lazio ដែលនឹងជួយយើងត្រៀមខ្លួនមុនជួប Barcelona ។ កាលពីជើងទី១នៅទឹកដីអ៊ីតាលីរបស់យើងបានត្រឹមតែស្មើគ្នា ១ទល់និង១ ។ ដូច្នេះវានិងជាបទពិសោធន៏ មួយដែលធ្វើអោយយើងផ្តោតលើការបញ្ចប់រដូវកាល ទល់និងគូប្រជែងដ៏ស្វិតស្វាញ។
អ្នកចាត់ការទូទៅលោក Gennaro Gattuso ដឹងខ្លួនថាត្រូវពឹងលើសមត្ថភាពកីឡាករឆ្នើមរបស់ខ្លួន ជាចាំបាច់ប្រសិនចង់ទទួលបានលទ្ធផលល្អ ស្របពេលដែលរូបលោកមានទំនុកចិត្ត ប៉ុន្តែក៏មានបំណងចង់ដឹកនាំក្រុមឆ្លងទៅវគ្គ៨ក្រុមចុងក្រោយជាប្រវត្តិសាស្ត្រក៏ព្រោះតែ Napoli មិនដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Champions League នេះទេ។
ប្រភព៖ Sport.Es