ប្រភពពីគេហទំព័រ Marca របស់អេស្បាញបានចុះផ្សាយថាៈ ក្រោយពីរដូវកាល២០១៩-២០២០នេះបានបញ្ចប់ ក្រុមអ្នកមានបុណ្យ Barcelona កំពុងត្រៀមខ្លួនរួចរាល់ដើម្បី ទទួលសំណើរដេញថ្លៃលក់កីឡាករ ១២ នាក់របស់ពួកគេចេញពីកីឡាដ្ឋានCamp Nouនៅមុនពេលរដូវកាលថ្មីចាប់ផ្តើម។

ក្រុមយក្សអេស្បាញមិនអាចការពារតំណែងជើងឯក La Liga នៅរដូវកាលនេះបានទេ ដូច្នេះក្លឹប មានបំណងចង់សម្រាលវិបត្តិផ្នែកហិរញ្ញវត្តុមួយចំនួនជាចាំចាប់ទើបសម្រេចចិត្ត អនុញ្ញាតឱ្យកីឡាករដែលធ្លាប់ដើរតួនាទីសំខាន់ៗរបស់ពួកគេមួយចំនួនចាកចេញពីក្លឹបមានដូចជាៈ Philippe Coutinho, Ousmane Dembele, Ivan Rakitic, Neto, Nelson Semedo, Samuel Umtiti, Junior Firpo, Arturo Vidal, Martin Braithwaite, Carles Alena ,Rafinha Alcantara និង Jean-Clair Todibo ដែលពួកគេចាត់ទុកថាមួយចំនួនជាចំណែកលើសដែលត្រូវលក់ចេញ និងកីឡាករមួយចំនួនទៀតអាច ត្រូវប្រើក្នុងរូបភាពដោះដូរ។

ប្រភព៖ Goal