លទ្ធផលស្មើគ្នា ១ ទល់១ជាមួយ ក្រុម West Ham បាននាំអោយខ្សែប្រយុទ្ធ Mason Greenwood ឈានដល់កំនត់ត្រាមួយដ៏អស្ចារ្យ។ ខ្សែប្រយុទ្ធមានជំនាញជើងឆ្វេងរូបនេះបានក្លាយគាត់ជាកីឡាករក្មេងជាងគេបំផុតរបស់ក្លឹបបិសាចក្រហមដែលលេងបាន ៥០ ប្រកួតអោយ Manchester United ជាលើកដំបូងចាប់តាំងពីអតីតរៀមច្បង Ryan Giggs ធ្លាប់ធ្វើបានក្នុងឆ្នាំ ១៩៩២ ។
Greenwood កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានឈានចូលដល់ វ័យ ១៨ ឆ្នាំនិង ១៩៥ ថ្ងៃនៅថ្ងៃពុធពេលដែលក្លឹបបើកទ្វារកីឡាករដ្ឋាន Old Trafford ទទួលក្រុម ញញួរធំ West Ham United នៅសប្តាហ៏ទី៣៧ ។
មួយវិញទៀត Greenwood ជាកីឡាករ រកគ្រាប់បាល់បានច្រើន បំផុតនៅលីគកំពូលអង់គ្លេសក្នុងវ័យអាយុក្រោម ២១ ឆ្នាំ(U-២១)ដោយរកបាន ១០ គ្រាប់តាមពីក្រោយដោយ កីឡាករ Chelsea សញ្ជាតិអាមេរិក Christian Pulisic រកបាន ៩គ្រាប់ និងកីឡាកររួមជាតិ Mason Mount របស់ Chelsea ដូចគ្នារកបាន ៦ គ្រាប់។សរុបមកតារាឆ្នើម ៗ របស់ក្រុមបិសាចក្រហមវ័យក្មេងដ៏ទៃទៀតមានដូចជាៈ Marcus Rashford, Anthony Martial និងរូបគេ Mason Greenwood គឺជាកីឡាករទី ៥ នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះក្រោយពីពួកគេ រកបានគ្រាប់បាល់សរុបទាំងបីនាក់មិនតិចជាង៦០ គ្រាប់ក្នុងមួយរដូវកាល២០១៩-២០២០នេះទេ ។
ប្រភព៖ Tribuna