កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញពីចេតនាចង់អោយ Barcelona ចុះហត្ថលេខាអ្នកចាត់ការទូទៅ Leeds United ដើម្បីជំនួសតំណែងគ្រូបង្វឹក លោក Quique Setien យោងតាមគេហទំព័រ The Sun បានចុះផ្សាយ។ លោក Marcelo Bielsa សញ្ជាតិអាហ្សង់ទីន វ័យ៦៥ឆ្នាំគឺជាគ្រូបង្វឹកដែលមានស្នាដៃល្អទើបតែជួយក្រុម Leeds United ត្រឡប់មកលេង Premier League ក្រោយបាត់មុខអស់រយៈពេល១៦ឆ្នាំបន្ទាប់ពីជួយពួកឈ្នះជើងឯកលីកទី២អង់គ្លេស Championship ។

យ៉ាងណាមិញប្រធានក្រុម Barcelona រូបនេះមានកិច្ចសន្យាអស់សុពលភាពនៅកីឡាដ្ឋាន Elland Road ត្រឹមបំណាច់ខែកក្កដា ២០២០នេះប៉ុណ្ណោះ។ ដោយមើលឃើញឪកាសល្អដូច្នេះហើយទើប Messi ចង់អោយថ្នាក់ដឹកនាំក្លឹបអ្នកមានបុណ្យ ប្រញាប់ប្រញាល់ត្រៀមចរចារនាំយកគ្រូបង្វឹករួមជាតិរូបនេះមកកាន់ទឹកដី Camp Nou មុនពេលរដូវកាលថ្មីចាប់ផ្តើម ។

Barcelona ហាក់ប្រឈមនិងបញ្ហាជាច្រើនក្រោយពីមិនអាចការពារតំណែងជើងឯករដូវកាលនេះ ស្របពេលក្លឹបកំពុងមានបញ្ហាហិរញ្ញវត្ថុដោយសាមេរោគកូវីត-១៩ ក្លឹបកំពុងបង្ខំចិត្តលក់កីឡាករសំខាន់ៗមួយចំនួនចេញ។ ដូចគ្នានេះផងដែរគ្រូបង្វឹក Setien កំពុងរងសម្ពាធក្រោយដឹកនាំក្រុមបន្តពីលោក Ernesto Valverde បាន ៦ ខែ។ ដូចគ្នានេះផងដែរអ្នកគាំទ្រកំពុងចង់បានប្រធានក្លឹបថ្មីបន្ទាប់ពីប្រធានក្លឹបបច្ចុប្បន្ន Josep Maria Bartomeu កំពុងរងសម្ពាធមិនអាចដោះស្រាយបញ្ហាប្រឈមចំពោះមុខមួយចំនួនខាងលើបាន។

ប្រភព៖ Thesun