ក្លឹបកាំភ្លើងធំ Arsenal កំពុងត្រៀមបញ្ចប់ការចរចារផ្តល់កិច្ចសន្យាផ្លូវការលើកដំបូង ដល់កីឡាករ Pierre-Emerick Aubameyang ខណៈម្ចាស់ជើងឯករង Europa League បានត្រៀមទឹកប្រាក់ដាក់ក្នុងកិច្ចព្រមព្រៀងតម្លៃពលកម្មនឿយហត់ចំនួន ២៥,០០០០ ផោន/ក្នុងមួយសប្តាហ៍នៅលើតុចរចារ។

អនាគតរបស់ប្រធានក្រុម Arsenal គឺជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអន្តរជាតិហ្គាបុងនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២១ ខាងមុខនេះ ។សម្រាប់នៅក្របខណ្ឌ Premier League រដូវកាលនេះខ្សែប្រយុទ្ធមានវ័យ៣១ឆ្នាំរកបាន ២០គ្រាប់និង Assist ២គ្រាប់ក្រោយបង្ហាញខ្លួន៣៤ប្រកួត។

គួរបញ្ជាក់ថាគ្រូបង្វឹកលោក Mikel Arteta មានបំណងចង់បន្តកិច្ចសន្យាថ្មី ជាមួយខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់របស់ខ្លួនរូបនេះបន្ថែមទៀត ខណៈអតីតកីឡាកក្រុម Dortmund រូបនេះចង់បានទំនុកចិត្ត និងការជឿជាក់ពីសំណាក់គ្រូបង្វឹក ក្រុមកាំភ្លើងធំសញ្ជាតិអេស្បាញរូបនេះ ក៏ដូច ជាបានការគាំទ្រពេញទំហឹងពីក្រុមប្រឹក្សាភិបាលរបស់ក្លិបផងដែរលើបញ្ហានេះ។

ប្រភព៖ Goal