ក្រុម Barcelona បាន​រក្សា​ក្តី​សង្ឃឹម​​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ខ្លួន និង​បាន​​ធ្វើ​ឲ្យ​ក្រុម Espanyol ត្រូវ​កាត់​ចេញ​កាលពីថ្ងៃពុធ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Luis Suarez បាន​​ផ្តល់​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​តំបន់​ Catalonia ដូចគ្នា ក្នុងក្រប​ខ័ណ្ឌ La Liga​។

ការ​ប្រកួត​ដ៏ស្វិត​ស្វាញ​ និង​ភាពក្តៅ​គគុកនា​កីឡដ្ឋាន Camp Nou នៅ​នាទី ទី​៦ នៅ​ដើម​តង់​ទី​២ ខណៈ​ដែល​កីឡាករ Ansu Fati និង Pol Lozanoបាន​រង​ពិន័យ​កាត​ក្រហម ដែលនាំ​ឲ្យ ក្រុម​ទាំង​២ នៅ​សល់​សមា​ជិក​១០នាក់ដូចគ្នា នៅមុន​ពេល Suarez រក​បាន​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់ទី​។ Suarez បាន​ទទួល​បាល់​ពីការ​បញ្ជូន​បាល់​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ខ្សែ​ប្រយុទ្ធ Antoine Griezmann ដែល​បាន​ឆ្កិះ​បាល់​ទៅឲ្យ Lionel Messi ដើម្បី​ស៊ុត​បាល់​សំដៅ​ទី ខណៈ​ដែល Suarez ជា​អ្នក​បន្ថែម​ឲ្យ​បាល់ចូលទី​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ នេះ បាន​កើត​ឡើង ដោយ​ពួក​គេ​មិន​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​ដូច​ក្នុង​ពេល​ផ្តួលក្រុម Villarreal ក្នុងលទ្ធ​ផល ៤-១ កាល​ពីថ្ងៃ​អាទិត្យ​ឡើយ ប៉ុន្តែ លទ្ធ​ផល​នេះ បាន​ជួយ​ឲ្យ​ក្រុម Barca មាន​១ពិន្ទុ​តាម​ពីក្រោយ​ក្រុម Real Madrid ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម Alaves លើ​ទឹក​ដីខ្លួន​ឯង នៅ​រាត្រីនេះ​។ Espanyol ដែល​ស្ថិតនៅ​បាត​តារាង នឹង​ត្រូវ​កាត់​ចេញ ដោយពួកគេ​បាន​ដេញ​តាមពីក្រោយក្រុម​មានសុវត្ថិភាព​ដល់​ទៅ​១១ពិន្ទុ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​៣លើក​ទៀត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

វីដេអូ៖