Man.City នឹងចូលរួមប្រជែងក្លឹបមានមូលដ្ឋានរួមទីក្រុង Man. United ក្នុងការដេញថ្លៃនាំយកខ្សែបម្រើ Jack Grealish ប្រសិនម្ចាស់ជើងឯកអាឡឺម៉ង់ Bayern Munich តម្លៃថ្លៃត្រូវគ្នាក្នុងការនាំយកខ្សែបម្រើ-ស្លាប Leroy Sane របស់ពួកគេទៅរួមក្រុមជាផ្លូវការណ៏នោះ ។

គ្រូបង្វឹកលោក Pep Guardiola ក៏ជាអ្នកកោតសរសើរសមត្ថភាព Grealish ដោយបានពណ៌នាថាប្រធានក្រុមរូបនេះ ពេល Man.City ផ្តួល Aston Villa នៅវគ្គផ្តាច់ ព្រ័ត្រ Carabao Cup កាលពីដើមរដូវកាលនេះ។ក្លឹបចំណាត់ថ្នាក់ទី១៩ Aston Villa កំពុងប្រឈមការកាត់ចេញទៅលេងនៅលីកលំដាប់ទី២ដែលជាមូលហេតុដែលប្រឈម និង ការបាត់បង់ខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេសរូបនេះផងដែរ។

ផ្ទុយទៅវិញ Man.United ដែលកំពុងនាំមុខក្នុងការនាំយក Grealish នឹងប្រឈម ការលំបាកប្រសិនមិនអាចបញ្ចប់រដូវកាលមានកៅអីទៅលេងនៅលីកកំពូលទ្វីបអឺរ៉ុប Champions League រដូវកាលក្រោយបាន។

ប្រភព៖ Mirror