ខ្សែបម្រើ Dele Alli របស់ក្រុមមាន់ខ្នាយមាស Tottenham បានរងការព្យួរមិនអាចចូលរួមការប្រកួតក្របខណ្ឌ Premier League អោយក្រុមរបស់ខ្លួនបានជាលើកដំបូងនោះទេបន្ទាប់ពីការប្រកួតលីកកំពូលអង់គ្លេស និងបន្តការប្រកួតដែលនៅសល់ឡើងវិញក្រោយខកខានចាប់តាំងពីខែមិនាមកម្លេះ។

ដំណើរដើមទងដំបូងនោះគឺកាលពីខែកុម្ភៈកន្លងទៅនេះកីឡាករវ័យ២៤ឆ្នាំរូបនេះ បានរងបម្រាមម្តងរួចទៅហើយដោយសមាគមបាល់ទាត់អង់គ្លេសករណីបង្ហោះវីដេអូលើបណ្តាញអ៊ិនធើណេតក្នុងន័យបែបសើចចំអក ឲ្យបុរសមិនស្គាល់អត្តសញ្ញាណជនជាតិអាស៊ីម្នាក់ ដោយចោតថារូបគេមានផ្ទុកមេរោគ Covid-១៩ មុនពេលធ្វើដំណើរចេញពីពីអាកាសយានដ្ឋាន ប្រទេសអង់គ្លេស ទៅកាន់ប្រទេសកាតា ។

មានន័យថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះនឹងខកខានការប្រកួតដណ្តើមពាន Premier League ជាមួយក្រុមបិសាចក្រហម Manchester United ដែលគ្រោងនឹងធ្វើឡើងនៅទឹកដីរបស់ខ្លួននាថ្ងៃទី ១៩ ខែមិថុនាខាងមុខនេះ។

ប្រភព៖ Goal