អតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល Cafu បានសម្តែងការកោតសើរដល់សមត្ថភាពកីឡាករ Trent Alexander-Arnold របស់ក្រុមហង្សក្រហម Liverpool និងក្លាយជាកីឡាករល្អបំផុតព្រមទាំងអាច ឈ្នះពានបាល់មាស (Ballon d’Or) នាពេលអនាគត ។

ខ្សែការពារស្តាំវ័យ ២១ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានលេងក្លាយជាសមាជិកដ៏សំខាន់សម្រាប់ក្រុមអ្នកចាត់ការទូទៅលោក Jurgen Klopp ចាប់តាំងពីឆ្នាំ ២០១៨និងបានឈ្នះកំណត់ត្រានៅក្របខណ្ឌ Premier League កាលពីរដូវកាលមុនក្នុងនាមខ្សែការពារដែលចែកបាល់ (Assist) អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនបំផុត។

Cafu វីរបុរសដែលបានជួយប្រេសីលលើកពាន World Cup ២ដង ក៏បានបញ្ជាក់ប្រាប់គេហទំព័រ FIFA.comថាៈ Arnold នៅតែរក្សាទម្រង់លេងបានល្អ ជាមួយសមត្ថភាពហើយរូបគេនិងមានសក្តានុពលក្នុងការឈ្នះពានកីឡាករឆ្នើមរបស់ FIFA ។ក៏ព្រោះតែបច្ចេកទេសប្រកបដោយគុណភាពនិងការប្រើប្រាស់ល្បឿនបានលឿនខ្លាំងព្រោះតែរូគបគេមានទម្រង់លេងស្តាយប្រេស៊ីល។អ្វីទៀតសោតនោះគឺ ខ្ញុំចូលចិត្តមើលគាត់ប្រកួត។ ហើយការលេងនៅក្នុងក្រុមដ៏អស្ចារ្យបែបនេះនឹងជួយគាត់ឱ្យរីកចម្រើនជាក់ជាមិនខាន។